លោកជំទាវ មាន សំអាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង ត្រូវជាឳពុកបង្កើតលោក ងួន សុគន្ធារិទ្ធ ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានទទួលមរណភាព វេលាម៉ោង ១៩:០២នាទីល្ងាច នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ជើញ ស្រុកមុខកំពូល ខេត្តកណ្តាល។